Tipឬក៏ខ្មែរយើងច្រើនតែនិយាយថាលុយធីបនោះគឺជាប្រធានបទក្តៅៗដែលអ្នកដំណើរលើយន្តហោះកំពុងវែកញ៉ែក។
យោងតាមមតិជាច្រើនលោកអ្នកប្រហែលជាមានការងឿងឆ្ងល់ហើយថាតើគួរអោយលុយធីបទៅកាន់បាហុនិការដែរឬទេរាល់ពេលធ្វើដំណើរលើយន្តហោះដែរឬទេ?
ជាពិតណាស់បាហុនិការពួកគាត់តែងបំរើសេវាកម្មយ៉ាងល្អជូនលោកអ្នកមិនថាអាហារ ភេសជ្ជៈហើយបំរើសេវាកម្មយ៉ាងល្អជូនលោកអ្នក។ល។អ្នកជំនាញបានលើកឡើងថាការងារជាបាហុនិការគឺជាអាជីបការងារមួយដែលល្អនិងមានបៀរវត្តន៏យ៉ាងល្អដូច្នេះហើយទើបមានមតិជាច្រើនបានលើកឡើងថាយើងមិនគួរទុកលុយធីបដល់ពួកគេនោះទេ។
ម្យ៉ាងវិញទៀតគោលការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗគឺលើកទឹកចិត្តគ្រប់បាហុនិការមិនគួរទទួលលុយធីបពីភ្ញៀវដែលជាអ្នកដំណើរនោះឡើយក៏ប៉ុន្តែវាមិនអីនោះទេបើសិនអ្នកដំណើរជូនពួកគេជាអំណោយដូចជាកាតជូនពរឬកាដូរផ្សេងៗ។ពិតប្រាកដអ្នកអាចជូនកាតទាំងនោះទៅកាន់បាហុនិការដូចជាពាក្យអរគុណដែលបានបម្រើសេវាកម្មយ៉ាងល្អកំឡុងពេលធ្វើដំណើរយ៉ាងឆ្ងាយ។