ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines របស់ប្រទេសសិង្ហបុរី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានចាប់ផ្ដើមជើងហោះហើរវែងបំផុតរបស់ខ្លួន ពីសិង្ហបុរី ទៅកាន់ក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយប្រើប្រាស់រយៈពេលហោះហើរជិត ១៩ម៉ោង។
ជើងហោះហើរត្រង់ SQ22 របស់ក្រុមហ៊ុន Singapore Airlines នឹងដឹកអ្នកដំណើរចំនួន ១៦១នាក់ ធ្វើដំណើរលើចម្ងាយ ១៦៧០០ គីឡូម៉ែត្រ តាមរយៈយន្តហោះខ្នាតធំ Airbus A350-900ULR ។
ក្រុមហ៊ុនដដែលបានឲ្យដឹងថា អ្នកធ្វើការលើយន្តហោះដែលរួមមានពីឡុត ២នាក់ ព្រមទាំងអ្នកបម្រើការចំនួន១៣នាក់ នឹងឆ្លាស់គ្នាក្នុងរយៈពេលយ៉ាងតិច ៤ម្ដង ដើម្បីបម្រើអ្នកដំណើរទាំងអស់។
ជើងហោះហើរវែងបំផុតទាំង៨ លើពិភពលោក៖
សិង្ហបុរី-ញ៉ូយ៉ក៖ ១៨ម៉ោង ៤៥នាទី
- ក្រុង Auckland (នូវែលហ្សេឡង់)-ក្រុង Doha (កាតា)៖ ១៧ម៉ោង ៤០នាទី
- ក្រុង Houston (អាមេរិក)-ក្រុងស៊ីដនី (អូស្ត្រាលី)៖ ១៧ម៉ោង ៣០នាទី
- ក្រុង Perth (អូស្ត្រាលី)-ក្រុងឡុងដ៍ (អង់គ្លេស)៖ ១៧ម៉ោង ២០នាទី
- ក្រុង Los Angeles (អាមេរិក)-សិង្ហបុរី៖ ១៧ម៉ោង ២០នាទី
- ក្រុង Auckland-ក្រុងឌុយបៃ (អារ៉ាប់រួម)៖ ១៧ម៉ោង ២០នាទី
- ក្រុង Johannesburg (អាហ្វ្រិកខាងត្បូង)-ក្រុង Atlanta (អាមេរិក)៖ ១៦ម៉ោង ៥០នាទី
- ក្រុងអាប៊ូដាប៊ី (អារ៉ាប់រួម)-ក្រុង Los Angeles៖ ១៦ម៉ោង ៣០នាទី៕
ប្រភព៖ Channelnewsasia
ដកស្រង់ពី៖ SabayNews