-
Destination
-
Australasia NORTH AMERICA Australia New Zealand -
CLUB MED RESORTS DREAM CRUISE HONEYMOON TOUR
- Air Ticket
- Visa
- Hotels
- More
- News
- About Us
Booking Date Valid Til : 13 Apr 2024
Sydney-Brisbane-Gold Coast-Melbourne
Departure Date | Remark | Price | Airline | Tour Status |
---|
ព័ត៌មានបន្ថែម
១. អត្រាប្តូរប្រាក់ ១ដុល្លារ= ១,៤ ដុល្លាអូស្រ្តាលី (តម្លៃប្រហាក់ប្រហែល)
២. ម៉ោងពេលវេលា ដើរលឿនជាងប្រទេសកម្ពុជា ៤ ម៉ោង ទៅ៥ម៉ោងតាមរដួវ
៣. របស់របរដែលមានសារសំខាន់ និងមានតម្លៃ ទទួលខុសត្រូវដោយខ្លួនឯង សូមមានការប្រុង ប្រយ័ត្ន ដូចជា៖ លិខិតឆ្លងដែន លុយកាក់ គ្រឿងអលង្ការ ទូរស័ព្ទ ម៉ាស៊ីនថតរូប និងរបស់របរផ្សេងៗទៀត....... នៅពេលចូលផ្សារ កន្លែងកម្សាន្ត ក្នុងសណ្ឋាគារ ជាពិសេសមុនពេលចុះពីលើឡាន
៤. ឥវ៉ាន់ដាក់ក្នុងវ៉ាលីផ្ញើរបាន៣០គីឡូក្រាម, យកតាមខ្លួនឡើងយន្តហោះបាន៧គីឡូក្រាម
៥. ភ្ញៀវទាំងអស់ត្រូវទៅដល់ព្រលានយន្តហោះមុនការហោះហើរ៣ម៉ោង
៦. របស់ដែលត្រូវត្រៀមមាន៖ អាវរងា , ឌុយជើងបីសំប៉ែតបញ្ឆិត , ឌុយសាកទូរស័ព្ទ ម៉ាស៊ីនថត Power-bank (ក្រោម២0000HAH) ,ដុសធ្មេញ ច្រាសដុសធ្មេញ, ក្រាស់សិតសក់....
បម្រាម៖ ត្រូវប្រកាសគ្រប់ចំណីអាហារដែរយកមក
- ហាមយកផ្លែឈើ គ្រាប់ធញ្ញជាតិ បារី ស្រា ឫសាច់ស្រស់ សាច់ជ្រូក សាច់គោ សាច់ងៀត ចូលក្នុងប្រទេសញ៉ូវសេឡេន
( ចំពោះ ត្រីផាត ត្រីងៀតត្រូវកាត់ក្បាល កាត់កន្ទុយចេញ ខ្ចប់អោយជិតកុំអោយមានក្លិនអាចយកទៅបាន)
- ហាមយករបស់របរដែលមានសារធាតុរាវលើសពី១០០មីលីលីត្រ ឫ ជាតិហ្គាស និងរបស់មុតស្រួចយកឡើងយន្តហោះ។
- ហាមយករបស់របរសំខាន់ និងរបស់មានតម្លៃដាក់ក្នុងវ៉ាលីផ្ញើរ (I-pad , Phone , Laptop, Power-bank)
- ហាមយកលុយសុទ្ធលើសពី$១០០០០/ម្នាក់
តម្រូវការស្ថានទូត
១- លិខិតឆ្លងដែន ច្បាប់ដើម (សុពលភាពយ៉ាងតិច ៦ខែ)
២- រូបថត ៤ x ៦= ២សន្លឹក (ផ្ទៃពណ៌ស ទំហំមុខធំ)
៣- ប័ណ្ណប៉ាតង់ ច្បាប់ដើម (ប្រសិនបើជាអ្នករកស៊ី ឬលក់ដូរ) ឬលិខិតបញ្ជាក់ការងារ ច្បាប់ដើម (ប្រសិនបើជាអ្នកធ្វើការ) ឬលិខិតបញ្ជាក់ពីសាលា ច្បាប់ដើម (ប្រសិនបើជាកូនសិស្ស)
៤- សៀវភៅគ្រួសារ ច្បាប់ដើម អត្តញ្ញាណប័ណ្ណ ច្បាប់ដើម សំបុត្របញ្ជាក់កំណើត ច្បាប់ដើម សំបុត្រអាពាហ៍ពិពាហ៍ ច្បាប់ដើម
៥- ប្លង់ផ្ទះ ឬប្លង់ដី ច្បាប់ដើម (បើមាន)
៦- សៀវភៅធនាគារ ច្បាប់ដើម (មានទឹកប្រាក់ ១0.000ដុល្លា ឡើងទៅ) ឬលិខិតបញ្ជាក់សមតុល្យ របាយការណ៍ធនាគារ ច្បាប់ដើម (មានទឹកប្រាក់ ១0.000ដុល្លា ឡើងទៅ)
(ករណីស្ថានទូតបដិសេធទិដ្ឋាការ(ទិដ្ឋាការ) ត្រូវបង់ប្រាក់ទៅតាមគោលការណ៍របស់ក្រុមហ៊ុនដែលបានកំណត់)
គោលការណ៍ដំណើរកម្សាន្ត៖
១ ចំពោះការស្នាក់នៅសណ្ឋាគារក្នុង១បន្ទប់ គេង២នាក់
- ក្មេងក្រោមអាយុ១១ឆ្នាំពុំមានគ្រែគេង តម្រូវអោយគេងជាមួយឪពុកម្តាយ។
- អតិថិជនចុះឈ្មោះម្នាក់ឯង តម្រូវអោយគេងជាមួយអតិថិជនដទៃ (ករណីពុំមានអតិថិជនគេងជាមួយ តម្រូវអោយបង់ប្រាក់ថ្លៃបន្ទប់)។
- អតិថីជនចុះឈ្មោះសេសក្រុម តម្រូវអោយគេងជាមួយអតិថិជនដទៃ (ករណីពុំមានអតិថិជនគេងជាមួយ តម្រូវអោយបង់ប្រាក់ថ្លៃបន្ទប់)។
២ ករណីអតិថិជនឈឺ ឬមានជំងឺក្នុងកំឡុងពេលដំណើរកម្សាន្ត រាល់ការចំណាយទាំងអស់ក្នុងបន្ទុករបស់អតិថិជន។
៣ អតិថិជនដែលមានអាយុចាប់ពី70ឆ្នាំឡើងទៅ តម្រូវអោយរួមដំណើរជាមួយសាច់ញាតិ និងធ្វើលិខិតធានាអះអាងទទួលខុសត្រូវកំឡុងពេលដំណើរកម្សាន្ត។
៤ ករណីលិខិតឆ្លងដែនរបស់អតិថិជនមានបញ្ហាណាមួយដែលធ្វើអោយខកខានក្នុងកំឡុងពេលធ្វើដំណើរកម្សាន្ត មិនមែនជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនឡើយ។
៥ ចំពោះអតិថិជនដែលបោះបង់កម្មវិធីមួយចំនួនកំឡុងពេលដំណើរកម្សាន្ត ក្រុមហ៊ុនមិនបង្វិលប្រាក់ជូនវិញឡើយ។
៦ ករណីអាកាសធាតុមិនល្អ (ភ្លៀង ទឹកជំនន់ ខ្យល់ព្យុះ ការកកស្ទះចរាចរណ៍ឬ កត្តាផ្សេងៗ) ដែលបណ្តោយអោយការផ្លាស់ប្តួរ ឬបាត់កម្មវិធីដំណើរកម្សាន្ត ពុំមែនជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនឡើយ។
៧ អតិថិជនមានផ្ទៃពោះ ត្រូវផ្តល់ព័ត៌មានជូនខាងក្រុមហ៊ុនអោយបានដឹងជាមុន នៅពេលចុះឈ្មោះដំណើរកម្សាន្ត
៨ ក្នុងករណីក្រុមធួរមិនគ្រប់ចំនួនអតិថិជន ក្រុមហ៊ុននឹងផ្តល់ដំណឹងជូនក្នុងចន្លោះពេល៧ថ្ងៃចេញដំណើរ ហើយក្រុមហ៊ុននឹងបង្វិលប្រាក់ជូនអតិថិជនវិញទាំងអស់។
៩ ក្នុងករណីក្រុមហ៊ុនអាកាសចរណ៍លុបចោល ឬពន្យាពេលជើងហោះហើរណាមួយដែលបណ្តាលអោយខកខានដំណើរកម្សាន្តមិនមែនទំនួលខុសត្រូវរបស់ក្រុមហ៊ុនឡើយ។
១០ រាល់ការបាត់បង់ទ្រព្យសម្បត្តិ ឬរបស់មានតម្លៃណាមួយរបស់អតិថិជនក្នុងកំឡុងពេលធ្វើដំណើរកម្សាន្ត មិនមែនទំនួលខុសត្រូវរបស់ក្រុមហ៊ុនឡើយ។
សម្រាប់ព័ត៌មានបន្ថែម 012 317 789 / 012 217 789
ក្រុមហ៊ុនសូមរក្សាសិទ្ធិកែប្រែតម្លៃ និងកម្មវិធីក្នុងករណីចាំបាច់ដោយពុំបានជម្រាបជាមុន!