ព័ត៌មានបន្ថែម
- អត្រាប្តូរប្រាក់ 1ដុល្លារ= 088 អឺរ៉ូ (តម្លៃប្រហាក់ប្រហែល)
- ម៉ោងពេលវេលា ដើរយឺតជាងប្រទេសកម្ពុជា 5ម៉ោង ទៅ6ម៉ោងតាមរដួវ
- របស់របរដែលមានសារសំខាន់ និងមានតម្លៃ ទទួលខុសត្រូវដោយខ្លួនឯង សូមមានការប្រុង ប្រយ័ត្ន ដូចជា៖ លិខិតឆ្លងដែន លុយកាក់ គ្រឿងអលង្ការ ទូរស័ព្ទ ម៉ាស៊ីនថតរូប និងរបស់របរផ្សេងៗទៀត....... នៅពេលចូលផ្សារ កន្លែងកម្សាន្តក្នុងសណ្ឋាគារ ជាពិសេសមុនពេលចុះពីលើឡាន
- ឥវ៉ាន់ដាក់ក្នុងវ៉ាលីផ្ញើរបាន30គីឡូក្រាម, យកតាមខ្លួនឡើងយន្តហោះបាន7គីឡូក្រាម
- ភ្ញៀវទាំងអស់ត្រូវទៅដល់ព្រលានយន្តហោះមុនការហោះហើរ៣ម៉ោង
- របស់ដែលត្រូវត្រៀមមាន៖ ឌុយជើងពីរមូល , ឌុយសាកទូរស័ព្ទ ម៉ាស៊ីនថត Power-bank (ក្រោម20000HAH) ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ, ក្រាស់សិតសក់...
បម្រាម៖
- ហាមយកផ្លែឈើ គ្រាប់ធញ្ញជាតិ បារី ស្រា ឫសាច់ស្រស់ សាច់ជ្រូក សាច់គោ សាច់ងៀត ចូលក្នុងអឺរ៉ុប 5ប្រទេស (ចំពោះ ត្រីផាត ត្រីងៀតត្រូវកាត់ក្បាល កាត់កន្ទុយចេញ ខ្ចប់អោយជិតកុំអោយមានក្លិនអាចយកទៅបាន)
- ហាមយករបស់របរដែលមានសារធាតុរាវលើសពី១០០មីលីលីត្រ ឫ ជាតិហ្គាស និងរបស់មុតស្រួចយកឡើងយន្តហោះ។
- ហាមយករបស់របរសំខាន់ និងរបស់មានតម្លៃដាក់ក្នុងវ៉ាលីផ្ញើរ (I-pad , Phone , Laptop, Power-bank)
- ហាមយកលុយសុទ្ធលើសពី$10,000/ម្នាក់
តម្រូវការស្ថានទូត
- លិខិតឆ្លងដែន ច្បាប់ដើម (សុពលភាពយ៉ាងតិច 6ខែ)
- រូបថត 4 x 6= 2សន្លឹក (ផ្ទៃពណ៌ស ទំហំមុខធំ)
- ប័ណ្ណប៉ាតង់ ច្បាប់ដើម (ប្រសិនបើជាអ្នករកស៊ី ឬលក់ដូរ) ឬលិខិតបញ្ជាក់ការងារ ច្បាប់ដើម (ប្រសិនបើជាអ្នកធ្វើការ) ឬលិខិតបញ្ជាក់ពីសាលា ច្បាប់ដើម (ប្រសិនបើជាកូនសិស្ស)
- សៀវភៅគ្រួសារ ច្បាប់ដើម អត្តញ្ញាណប័ណ្ណ ច្បាប់ដើម សំបុត្របញ្ជាក់កំណើត ច្បាប់ដើម សំបុត្រអាពាហ៍ពិពាហ៍ ច្បាប់ដើម
- ប្លង់ផ្ទះ ឬប្លង់ដី ច្បាប់ដើម (បើមាន)
- សៀវភៅធនាគារ ច្បាប់ដើម (មានទឹកប្រាក់ 10,000ដុល្លា ឡើងទៅ) ឬលិខិតបញ្ជាក់សមតុល្យ របាយការណ៍ធនាគារ ច្បាប់ដើម (មានទឹកប្រាក់ 10,000ដុល្លា ឡើងទៅ) (ករណីស្ថានទូតបដិសេធទិដ្ឋាការ(ទិដ្ឋាការ) ត្រូវបង់ប្រាក់ទៅតាមគោលការណ៍របស់ក្រុមហ៊ុនដែលបានកំណត់)
សម្រាប់ព័ត៌មានបន្ថែម៖ 012 673 123 / 012 317 789
ក្រុមហ៊ុនសូមរក្សាសិទ្ធិកែប្រែតម្លៃ និងកម្មវិធីក្នុងករណីចាំបាច់ដោយពុំបានជម្រាបជាមុន!